ជ្រើសរើសភាសា: Khmer Khmer English English
នាព្រឹកថ្ងៃចន្ទ៩កើត ផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ, លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះវិហារ អមដោយសិក្ខាកាម ចំនួន២រូប អញ្ជើញចូលរួម ពិធីបិទវគ្គឆ្នាំ២០២៣ និង បើកវគ្គឆ្នាំ២០២៤ នៃ កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងនៅសណ្ឋារគារសុខាភ្នំពេញ។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃចន្ទ៩កើត ផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ, លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះវិហារ អមដោយសិក្ខាកាម ចំនួន២រូប អញ្ជើញចូលរួម ពិធីបិទវគ្គឆ្នាំ២០២៣ និង បើកវគ្គឆ្នាំ២០២៤ នៃ កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងនៅសណ្ឋារគារសុខាភ្នំពេញ។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដៃគូអភិវឌ្ឍ ព្រមទាំងក្រុមឧទ្ទេសាចារ្យ និង សិក្ខាកាម ។ក្នុងនោះមានការអញ្ជើញចូលរួមពីសិក្ខាកាមជ័យលាភីឆ្នាំ២០២៣ និង សិក្ខាកាមគោលដៅឆ្នាំ២០២៤ សរុបប្រមាណ ៥០០នាក់ មកពីក្រសួង-ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥ ។

ការរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដោយ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបនឹងតម្រូវការចំាបាច់របស់ក្រសួង-ស្ថាប័ន និង អង្គភាពជំនាញពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងពង្រីកសមត្ថភាពមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ទាំងលើចំណេះដឹង ជំនាញ និង វិជ្ជាជីវៈ សំដៅចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព ៕

ព័ត៌មានទាក់ទង